ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ គ្រោងរៀបចំដីសម្បទានសង្គមកិច្ច សម្រាប់ដោះស្រាយគោលនយោបាយ


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ គ្រោងរៀបចំដីសម្បទានសង្គមកិច្ច សម្រាប់ដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋចំនួន ០៤គ្រួសារ ដែលរស់នៅក្នុងសាលាខេត្ត ដើម្បីពន្លឿននៃការរៀបចំហេដ្ឋរចនាសម្ព័ន្ធក្នុងសាលាខេត្តឲ្យបានស្អាតល្អ ។ ជាងនេះទៅទៀត ឯកឧត្តម បានចាត់ឲ្យអភិបាលរងទទួលបន្ទុកម្នាក់ ធ្វើការសិក្សាគម្រោងប្លង់ផ្លូវថ្មើរជើងតាមមាត់ស្ទឹងក្រោមដី កាត់ផ្លូវមុខស្ពានថ្មថ្មី ដើម្បីសម្រួលដល់ការថ្មើរជើង និង ហាត់ប្រាណរបស់បងប្អូន ជាពិសេសជនចាស់ជរា ។

ការថ្លែងឲ្យដឹងបែបនេះ ក្នុងឱកាស ឯកឧត្តម រួមដំណើរដោយ អភិបាលរងនៃគណៈអភិបាលខេត្ត អញ្ជើញចុះពិនិត្យសំណង់អាគាររដ្ឋបាលខេត្ត និង សួនច្បារតាមមាត់ស្ទឹងដែលកំពុងសាងសង់ ព្រមទាំងរៀបចំកែសម្រួលហេដ្ឋារចនាសម្ព័ន្ធមួយចំនួនតាមមាត់ស្ទឹង ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៦ ។

13407002_1745976335692145_6510259518588320187_n 13321884_1745976329025479_6687261976771262961_n 13325650_1745975812358864_4679093817966147898_n 13325657_1745975892358856_4229845155990210942_n 13339491_1745976052358840_6292930803710922028_n 13344523_1745975842358861_4306627755588203293_n 13344611_1745976012358844_5369255380758503820_n 13346757_1745976292358816_647125152809441770_n 13406906_1745976615692117_2790174815138246546_n 13406961_1745976022358843_2787302067245951054_n