ទឹកបរិសុទ្ធអង្គរពូរ៉ូ Angkor puro ចំនួន ៥០០០កេស ស្មើនឹង ៤៥០០០លីត្រ ជាអំណោយរបស់ក្រុមហ៊ុនស្រាបៀរអង្គរ ខេមប៊្រូ តាមរយៈ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម ត្រូវបាន ឯកឧត្តម សយ ភីរម្យ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និង សិប្បកម្ម នាំយកទៅផ្តល់ជូនថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ សម្រាប់ដោះស្រាយបញ្ហាប្រឈមទឹកប្រើប្រាស់់ និង បរិភោគប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋក្នុងខេត្ត នាព្រឹកថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៦ នៅបរិវេណសាលាខេត្ត។