ឯកឧត្តម ខូយ រីដា​​បាននាំយកអំណោយមនុស្សធម៌ទៅចែកប្រជាពលរដ្ឋនៅសង្កាត់រលាប


ប្រជាពលរដ្ឋ ប្រជាជនចាស់ជរា ស្រ្តីមេម៉ាយ ជនពិកា និង អ្នកផ្ទុកមេរោគអេដស៍ ដែលជួបការលំបាកទីទ័លក្រ ចំនួន៤៤គ្រួសារ នៅភូមិស្ពានថ្ម និងភូមិថ្នល់ជប៉ុន ក្នុងសង្កាត់រលាបក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រូវបានជ្រើស

រើសយកមកទទួលអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៥ នៅសាលាបឋមសិក្សាព្រែកស្តី អំណោយមនុស្សធម៌ដែលត្រូវបានចែកជូនដល់ប្រជាពលរដ្ឋទាំង ៤៤ គ្រួសារនោះមាន អង្ករ ២៥គីឡូក្រាម ទឹកត្រី៣ដប ទឹកសុីអ៊ីវ៣ដប និងថវិកាចំនួន​២០០០០​រៀល(ពីរមុឺន)។

កាកបាទ. កាកបាទ.ខូយ រីដា កាកបាទ១ កាកបាទ២ កាកបាទ៣ កាកបាទក្រហម