ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អនុញ្ញាតឱ្យសមាគមគ្រូបង្រៀនគណិតវិទ្យាខេត្តពោធិ៍សាត់ ចំនួន១២នាក់ ដឹកនាំ
ដោយ លោក លី សុគន្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីសកម្មភាពសមាគមដែលបានធ្វើ
កន្លងមក ដើម្បីសុំការគាំទ្រសកម្មភាពបង្រៀនបំប៉នដល់សិស្សានុសិស្សទាំងអនុវិទ្យាល័យ និងវិទ្យាល័យទូទាំងខេត្ត នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦
នៅសាលប្រជុំសាលាខេត្ត ។