ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ បាននាំយកថវិកាបេឡា មរណៈសង្គ្រោះ ចំនួន ១៦លានរៀល ទៅប្រគល់ជូនគ្រួសារសព សមាជិកសមាគមអតីតយុវជនកម្ពុជា ចំនួន ៤គ្រួសារ ដល់លំនៅដ្ឋាន នាព្រឹកថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៦ ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅបរិវេណគេហដ្ឋានយុទ្ធជនមរណៈ ស្ថិតក្នុងភូមិអូរបាក្រងក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ផងដែរ ។
សូមបញ្ជាក់ថា គ្រួសារសព សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ ដែលត្រូវមកទទួលប្រាក់បេឡាមរណៈសង្រ្គោះនាពេលនេះ មានចំនួន ៤ គ្រួសារ គឺ គ្រួសារសព ១.ឈ្មោះ ឡុង នី ជាមរណៈប៉ូលីស ទទួលមរណៈភាព នៅឆ្នាំ២០១៦ ទីលំនៅស្រុកកណ្តៀង ២.ឈ្មោះ ឃុំ ឃឿន ជាពលីសេនាជន ទទួលមរណៈភាព នៅឆ្នាំ២០១៦ ទីលំនៅស្រុកកណ្តៀង ៣.ឈ្មោះ យិន សាវឿន ជាពិការយោធា ទទួលមរណៈភាព នៅឆ្នាំ២០១៦ ទីលំនៅក្រុងពោធិ៍សាត់ ៤.ឈ្មោះ នង ភួន ជាពិការយោធា ទទួលមរណៈភាព នៅឆ្នាំ២០១៦ ទីលំនៅក្រុងពោធិ៍សាត់ ។ ដោយថវិកាបេឡា មរណៈសង្រ្គោះ ត្រូវប្រគល់ជូនឲ្យទៅឲ្យក្រុមគ្រួសារ ឬ ប្រពន្ធ ក្នុងមួយគ្រួសារ ទទួលបាន ៤ លានរៀល ។