នៅវត្តពុទ្ធារាម ហៅវត្តភូមិស្ទឹង ស្ថិតនៅភូមិស្ទឹងក្រោម ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមជាមួយ ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ បានអញ្ជើញសំណេះសំណាល និង ចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ម្ចាស់ក្បាលដី ៣ភូមិ គឺ ភូមិស្ទឹងក្រោម ភូមិបង្គោល និង ភូមិស្យា ដែលមានចំនួន ២១៦៧ប័ណ្ណ ស្មើនឹង ២៣២៥ក្បាលដី ក្នុងឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៦ ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញសំណេះសំណាល និង ចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ម្ចាស់ក្បាលដី ៣ភូមិ
