~លោក សំរិទ្ធិ អេង ប្រធានក្រុមប្រឹក្សាក្រុង
~លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុង អញ្ជើញជាធិបតីក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងពោធិ៍សាត់អាណត្តិទី២ និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការងារអភិវឌ្ឍមូលដ្ឋាននាព្រឹកថ្ងៃទី២៨/០៦/២០១៦ នៅសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
បញ្ហាដែលបានលើកឡើងក្នុងវេទិកាមានចំនួន១៦បញ្ហា ក្នុងនោះគណៈអភិបាល និងវាគ្មិន បានដោះស្រាយជូនបានចំនួន៩បញ្ហា និងបានបកស្រាយជូន តែពុំទាន់បានដោះស្រាយចំនួន៧បញ្ហា ចំពោះបញ្ហាដែលមិនបានដោះស្រាយរដ្ឋបាលក្រុងនឹងយកទៅពិភាក្សាជាមួយអង្គភាពពាក់ពន្ធ ដើម្បីរកដំណោះស្រាយបន្ត ។