ឯកឧត្តម សុខ ម៉េង អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង និង ចូលកាន់ដំណែង អនុប្រធាន និង មន្ត្រី មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាខាកាកបាទក្រហមខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការជាច្រើនរូបទៀត ។