ឯកឧត្តម ខូយ រីដាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបំពាក់កន្សែងជូនយុវជនស្ម័គ្រចិត្ត្ត នៅសាលាអនុវិទ្យាល័យអន្លង់ត្នោតស្រុកក្រគរ


ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបំពាក់កន្សែងជូនយុវជនស្ម័គ្រចិត្ត្ត នៅសាលាអនុវិទ្យាល័យអន្លង់ត្នោតស្រុកក្រគរ មកពីសាលាវិទ្យាល័យ ហ៊ុនសែនក្រគរ និងអនុវិទ្យាល័យ អន្លង់ត្នោត កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ។
កន្លងមកពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហម បានចំនួនពីវគ្គ និងត្រៀមបើកបន្តរនៅសាលាវិទ្យាល័យផ្សេងទៀត ។
យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា គឺជាកម្លាំងស្នូលមិនអាចខ្វះបាន ដើម្បីសម្រេចបានគោលដៅ សកម្មភាពមនុស្សធម៌ ។
ទោះជាស្ថិតនៅកន្លែងណាក៏ដោយ ក៏ពួកគេនៅតែប្រកាន់ជំហរមិនងាករេដើម្បីធ្វើជាគំរូល្អ ក្នុងសហគមន៍ មូលដ្ឋាន សាលារៀន និងមណ្ឌលនានា។
យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានធ្វើការងារជាច្រើនដើម្បីសកម្មភាពមនុស្សធម៌ ដោយមិនខ្លាចនឿយហត់ឡើយ ៕

13501550_1022056031183185_2355311485833389264_n 13508940_1022056077849847_2680052805724264085_n 13516722_1022056087849846_7436977376747234647_n 13557784_1022056037849851_1836801883983970506_n