ដោយមានកិច្ចសហប្រតិបត្តការល្អ រវាងមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តពោធិ៍សាត់ ជាមួយ មន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តត្រាត (ប្រទេសថៃ) កាលពីព្រឹកថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៦ បានរៀបចំបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស ផ្សារដែក និង តបណ្តាញអគ្គិសនី រយៈពេល ៥ថ្ងៃ ដល់យុវជនមកពីសហគមន៍នានាក្នុងខេត្ត ដែលមានសិក្ខាកាម សរុបចំនួន ៥០នាក់ ។
ពិធីបើកវគ្គនេះ ធ្វើឡើងនៅសាលប្រជុំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាល ខេត្តពោធិ៍សាត់, ឯកឧត្តម ហ៊ីង ស៊ីដេត ទីប្រឹក្សាក្រសួងការងារ និង ជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល និង ឯកឧត្តម ចាន់ សាក់ថាវីន អភិបាលរងនៃគណៈអភិបាលខេត្តត្រាត (ប្រទេសថៃ) ។