ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបរអរសាទរបងប្អូនខ្មែរឥស្លាមនៅក្នុងឱកាសបុណ្យបញ្ចប់បួស ខែរ៉ាម៉ាឌនរបស់សាសនាឥស្លាម នៅថ្ងៃ ពុធ ទី ៦ ខែ កក្តដា ឆ្នាំ ២០១៦ ខាងមុខនេះ។
សូមបងប្អួនប្រជាពលរដ្ឋខ្មែរឥស្លាមទាំងក្នុងនិង ក្រៅប្រទេសបានសេចក្តីសុខ និងសប្បាយរីករាយក្នុងថ្ងៃដ៏ល្អត្រកាលនេះ បន្ទាប់ពីទទួលបានជោគជ័យក្នុងការបំពេញកាតព្វកិច្ចបួសពេញមួយខែដែលប្រកប ដោយសីលធម៌ដ៏ថ្លៃថ្នូរ និងទទួលបានការអប់រំល្អបំផុតក្នុងសាលារ៉ាម៉ាឌនលើផ្នែកគោលជំហរ ស្មារតី អារម្មណ៍ ពាក្យសំដី អាកប្បកិរិយា ដើម្បីក្លាយជាពលរដ្ឋដ៏ល្អក្នុងសង្គម និងក្នុងកិច្ចទំនាក់ទំនងល្អជាមួយសមាជិកក្នុងសង្គម បន្ទាប់ពីបានទំនាក់ទំនងល្អជាមួយព្រះអល់ឡោះ។