លោកជំទាវ ជុក សុផានី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសំណូមពរដល់អាជ្ញាធរថៃ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្សារដែក និង តបណ្តាញអគ្គិសនីរួច សូមឲ្យមានបើកវគ្គជំនាញជួសជុលម៉ាស៊ីនត្រជាក់ ទូរទឹកកក និង សម្ភារៈអេឡិចត្រូវនិចបន្តទៀត ព្រោះថាបច្ចុប្បន្ន យើងមានបណ្តាញភ្លើងអគ្គិសនីដែលមានតម្លៃសមរម្យ អាចឲ្យប្រជាពលរដ្ឋយើងខ្ញុំ ប្រើប្រាស់ទៅតាមតម្រូវការរៀងៗខ្លួន ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសលោកជំទាវអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស ផ្សារដែក និង តបណ្តាញអគ្គិសនី ដល់យុវជនមកពីសហគមន៍នានាក្នុងខេត្ត សរុបចំនួន ៥០នាក់ នាល្ងាចថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៦ នៅសាលប្រជុំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់ ។