សំណេះសំណាល សួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋទាំង ៨ភូមិ ក្នុង…
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ សូមឲ្យប្រជាពលរដ្ឋក្នុងសង្កាត់ចំរើនផល ក៏ដូចជាទូទាំងខេត្ត ទទួលរូបលោកជាសមាជិកថ្មីម្នាក់ទៀត ទោះជាកូន ជាឪពុក ជាបង ឬជាប្អូនក្ដី លោកនឹងរួមសុខទុក្ខជាមួយបងប្អូនគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ហើយទូរស័ព្ទទាំងពីរប្រព័ន្ធរបស់លោក នឹងបើករង់ចាំប្រជាពលរដ្ឋ Call ចូល ២៤ម៉ោង/២៤ម៉ោង ដើម្បីដោះស្រាយការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ឬក្នុងករណីដែលមានភាពអយុត្តិធម៌ណាមួយកើតមានឡើង ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋទាំង ៨ភូមិ ក្នុងសង្កាត់ចំរើនផល ប្រមាណ ៣ពាន់នាក់ នាព្រឹកថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១៦ នៅបរិវេណវត្តឯការាម (ហៅវត្តឯក) ស្ថិតក្នុងភូមិអូរតូង សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ។
ជាចុងក្រោយ ឯកឧត្តម ម៉ៅ ធនិន និង លោកជំទាវ ហ៊ុន ចាន់ធី ក៏បានជូនវត្ថុកំដរដៃ ដល់ប្រជាពលរដ្ឋដែលចូលរួមប្រមាណ ៣ពាន់នាក់ ក្នុងម្នាក់ៗទទួលបានសារុងម្នាក់១ ផងដែរ ៕