ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និង ថាមពល នាព្រឹកថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៦ នៅបរិវេណសាលាវិទ្យាល័យពោធិ៍សាត់ បានអញ្ញើញជាអធិបតី ក្នុងពិធីចែករំលែកបទពិសោធន៍ និង ផ្តល់ប្រឹក្សាការជ្រើសរើសជំនាញ ដល់ក្មួយៗសិស្សានុសិស្ស មកពីស្រុកបាកាន ស្រុកកណ្តៀង និង ក្រុងពោធិ៍សាត់ ប្រមាណ ១ពាន់នាក់ ដើម្បីត្រៀមប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ក្រោមប្រធានបទ “ខ្ញុំស្រលាញ់ការចែករំលែក” ។