សន្តិភាពគឺមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបានមកអំពីការតស៊ូលះបង់របស់បុព្វបុរស និង វិរៈបុរសខ្មែរ។ សន្តិភាពបានផ្តល់ឧិកាសដល់យើងគ្រប់ៗគ្នាក្នុងការ
កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ យុវជនខ្មែរជំនាន់ថ្មីត្រូវចូលរួមថែរក្សាសន្តិភាពអោយបានល្អរឹងមាំ ព្រមទាំងចូល
រួមអភិវឌ្ឍន៍កែលម្អសង្គមអោយកាន់តែល្អរុងរឿងទៅមុខ ប្រកបដោយសីលធម៍សេចក្តីថ្លៃថ្នូរនិងទទួលខុសត្រូវខ្ពស់សក្តិសមជាកុលបុត្រទំពាំងស្នងប្ញស្សីពិត។
ព្រឹកថ្ងៃទី10-07-2016 ឯ.ឧ ស៊ុយ សែម ប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្ស ប្រជាជនកម្ពុជា ចុះជួយ ខេត្ត ពោធិ៍សាត់ បាន
អញ្ជើញ ជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយ សមាជិកគណបក្សប្រជាជន កម្ពុជា2ភូមិ គឺភូមិ បាកាន និង អូររំចេកក្នុងឃុំត្រពាំងជង ចំនួន 842នាក់ ។ អបដំណើរឯ.ឧ រួមមាន ៈ ឯ.ឧ ខូយ សុខា ប្រធានគណបក្សខេត្ត ឯ.ឧ អ្នកតំណាងរាស្ត្រ មណ្ឌល ពោធិសាត់ ក្រុមការងារ ថ្នាក់ កណ្តាល ថ្នាក់ខេត្ត ចុះជួយឃុំ គណបក្ស ស្រុកបាកាន និងគណបក្សឃុំត្រពាំងជង។នាឱកាសនោះដែរឯ.ឧ បានផ្តល់ថវិកាម្នាក់ 1មឺុនរៀល និង អាវ មួក គណបក្ស 1 ម្នាក់។