នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៦ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ បានរៀបចំពិធីផ្ទេរ និងទទួលតំណែងថ្មីរបស់លោក ជាប សៅ ជាប្រធានសាខាគយ និងរដ្ឋាករខេត្តពោធិ៍សាត់ ជំនួសលោក ហ៊ាល ទូច ដែលត្រូវបានផ្ទេរភារកិច្ចថ្មី។ ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត, ឯកឧត្ដម ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្តតំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ហ៉ីវ គឹមហេង អគ្គនាយករងគយ និងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាព ពាក់ព័ន្ធនានាជុំវិញខេត្ត និងមន្ត្រីសាខាគយជាច្រើនរូប ផ្សេងទៀត៕