លោកជំទាវ ជុក សុផានី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យប្រគេនទៀនព្រះវស្សា សំពត់ចំណាំព្រះវស្សា និងបរិក្ខាសមាគម ចំពោះព្រះសង្ឃចំនួន ១៩វត្ត រួមមាន វត្តសូរិយា វត្តលលកសសុខារាម វត្តព្រែកស្តី វត្តស្រះស្រង់ វត្តហ្លួង វត្តមណីរតនារាម វត្តពាលញែក វត្តកែវសុវណ្ណ វត្តបន្ទាយដី វត្តឈើទាលរូង វត្តកំពង់ក្រសាំង វត្តកែវវិជ័យ វត្តបក្សីចាំក្រុង វត្តស្នាមព្រះ វត្តសុវណ្ណស្លាកែត វត្តពោធិ៍សុទស្ស វត្តលលកសថ្មី វត្តដំរីស និងវត្តសន្សំកុសល ក្នុងខេត្តពោធិ៍សាត់។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅលើបូរីវប្បធម៌កោះសំពៅមាស ដោយមានការនិមន្ត និង អញ្ជើញចូលរួម ពីសំណាក់ លោក លោកស្រី ឧបាសក ឧបាសិកា ពុទ្ធបរិស័ទជិតឆ្ងាយ តំណាងព្រះសង្ឃតាមវត្តនីមួយៗជាច្រើន អង្គ/នាក់ផងដែរ។
គួរបញ្ជាក់ថា កម្មវិធីនេះប្រព្រឹត្តទៅបាន ក្រោមគំនិតផ្តួចផ្តើមរបស់ លោកអាចារ្យក្មេង វង្ស វិមាន អនុប្រធានសាខាសមាគមអាចារ្យខ្មែរ ប្រចាំខេត្តពោធិ៍សាត់៕