ប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដឹកនាំដោយលោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ, លោកជំទាវ ហ៊ុន ចានធី ម៉ៅ ធនិន ប្រធានកិត្តិយស , លោកជំទាវ ឡុង ម៉ារី ខូយ សុខា ព្រមទាំងលោក លោកស្រី ជាសមាជិក សមាជិកា ក្នុងនោះក៏មានវត្តមាន ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បាននាំយកទៀន និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ១៣វត្តទូទាំងខេត្ត និងបូជនីដ្ឋានឧកញ្ញាឃ្លាំងមឿងមួយកន្លែងទៀត នាល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ។