ព្រឹកថ្ងៃទី១៨ កក្កដា ឆ្នាំ ២០១៦
ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយលោក លោកស្រី ជាអភិបាលនៃគណៈអភិបាលក្រុង
អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូនអាជីវករផ្សារថ្មីពោធិ៍សាត់
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជម្រុញឲ្យអ្នកទទួលម៉ៅការភាស៊ីផ្សារ ត្រូវធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុង និង ក្រៅផ្សារ ជៀសវាងការបាត់បង់ទ្រព្យសម្បត្តិ ដោយប្រការណាមួយ ឲ្យខានតែបាន ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តមអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និង ដោះស្រាយរាល់ក្តីកង្វល់ដោយផ្ទាល់ ជូនបងប្អូនអាជីវករផ្សារពោធិ៍សាត់ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ។
ឯកឧត្តមបានដាក់វិធានការ ឲ្យអ្នកទទួលម៉ៅការភាស៊ីផ្សារ មិនត្រូវយកភាស៊ីលើសពីសៀវភៅបន្ទុក ហើយការចុះមកនាពេលនេះ គឺដើម្បីត្រួតពិនិត្យការអនុវត្តយន្តការ ដែលបានដាក់ចេញកន្លងមក លើការលើកកម្ពស់ថែទាំង អនាម័យ បរិស្ថាន ការរក្សាសន្តិសុខសុវត្ថិភាព ជូនបងប្អូនអាជីករ ដែលកំពុងលក់ដូរក្នុងផ្សារ ជាពិសេសសម្រួលលើកការលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋ សំដៅរួមចំណែកអនុវត្តគោលនយោបាយ កាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសនោះ ឯកឧត្តមបានជូនអំណោយ ជាថវិកាមួយចំនួន ដល់លោកយាយចាស់ៗ ដែលបានយកផលិតផល និង បន្លែបង្កាបន្តិចបន្តួចមកលក់ដូរផងដែរ ។