ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជម្រុញបន្ថែមលើការងាររៀបចំ និងពង្រឹងសន្តិសុខផ្សារឲ្យកាន់តែល្អប្រសើរ ជៀសវាងការបាត់បង់ជំនឿជឿជាក់ពីសំណាក់បងប្អូនអាជីវករ។
ការថ្លែងបែបនេះ ក្នុងឱកាសឯកឧត្តម អញ្ជើញជួបសំណេះសំណាល និងត្រួតពិនិត្យការងារមួយចំនួន ជាមួយអាជ្ញាធរក្រុង អ្នកទទួលម៉ៅការភាស៊ី និងតំណាងអាជីវករផ្សារពោធិ៍សាត់ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាក្រុងពោធិ៍សាត់៕