ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញបើកកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការខេត្ត គ្រប់គ្រងអាងស្ទឹងពោធិ៍សាត់គំរូ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅសាលប្រជុំសណ្ឋាគារខេអឹម។
ពិធីនេះក៏មានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត លោក Takashi Ito អនុប្រធានភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ប្រចាំកម្ពុជា ព្រមទាំងអស់លោក លោកស្រី ជាសមាជិក សមាជិកា ជាច្រើននាក់ផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ គណៈកម្មាធិការខេត្តគ្រប់គ្រងអាងស្ទឹងពោធិ៍សាត់ និងលេខាធិការដ្ឋាន ធ្វើជាអាស្ទឹងគំរូ នៅក្នុងក្របខណ្ឌនៃគម្រោងការប្រើប្រាស់ធនធានទឹកនៅតាមអាងស្ទឹង ព្រមទាំងចែករំលែកនូវតួនាទីភារកិច្ច រួមទាំងផែនការសកម្មភាពរបស់គណៈកម្មាធិការ ដល់អ្នកពាក់ព័ន្ធទាំងអស់នៅក្នុងអាងស្ទឹកនេះ៕