ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូន សមាជិកអតីតយុទ្ធជនកម្ពុជា ស្រុកក្រគរ សរុបប្រមាណ ៨៤៨នាក់ ក្នុងខេត្តពោធិ៍សាត់។
ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាស្រុកក្រគរ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការភូមិភាគ៥, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ នាយទាហាន នាយទាហានរង សមាជិកសមាគមអតីតយុទ្ធជនជាច្រើននាក់ផងដែរ។
ជាចុងបញ្ចប់ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានចែកជូនដល់សមាជិកអតីតយុទ្ធជនដែលបានចូលរួមទាំង ៨៤៨នាក់ ក្នុងម្នាក់ៗ ទទួលបានសារុងម្នាក់១ និងថវិកា ៥ម៉ឺនរៀល ដែលទាំងអស់ជាការឧបត្ថម្ភរបស់ ឯកឧត្តម កែវ រតនៈ និង ឯកឧត្តម ម៉ៅ ធនិន៕