ឯកឧត្តម កើត ឆែ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ៅ ធនិនចូលរួមជាអធិបតីភាពផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការអនុវត្តន៍ ការប្រមូលពន្ធថាប់ត្រានៅសណ្ឋាគារ KM ខេត្តពោធិ៍សាត់


សាខាពន្ធដារខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការអនុវត្តន៍ ការប្រមូលពន្ធថាប់ត្រា នៅសាលប្រជុំសណ្ឋាគារ ខេអឹម ។

ក្នុងពិធីផ្សព្វផ្សាយនេះ មានការចូលរួមជាអធិបតីភាពពីឯកឧត្តម កើត ឆែ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត លោក អោម ចន ប្រធាននាយកដ្ឋានច្បាប់ និងស្ថិតិនៃអគ្គនាយកដ្ឋានពន្ធដារ រួមទាំងមន្រ្តីក្រោមឱវាទ និងមានការចូលរួមពីមន្រ្តីគ្រប់ស្ថាប័នអង្គភាពពាក់ព័ន្ធនានា មេឃុំ ចៅសង្កាត់គ្រប់បណ្តាស្រុកក្រុង។

សិក្ខាសាលានេះ មានគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយនូវបទបញ្ញាត្តិ ស្តីពីសារពើពន្ធ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធនឹងការប្រមូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងមធ្យោបាយដឹកជញ្ជូន ជូនដល់អាជ្ញាធរដែនដីមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត និងមន្ទីរសាធារណៈការណ៍ និងដឹកជញ្ជូនខេត្ត ឲ្យបានយល់កាន់តែច្បាស់ ពីកិច្ចដំណើរការ និងយន្តការក្នុងការប្រមូលពន្ធ ដើម្បីជំរុញឲ្យមានការគាំទ្រ និងពង្រឹងកិច្ចសហការ ឲ្យកាន់តែជិតស្និតថែមទៀត សំដៅបង្កើនប្រសិទ្ធភាព ក្នុងការប្រមូលពន្ធ និងការផ្តល់សេវាជូនប្រជាជន ដែលជាកម្មសិទ្ធិករ ឬអ្នកកាន់កាប់អចលនទ្រព្យ និងកម្មសិទ្ធិករមធ្យោបាយដឹកជញ្ជូន ឲ្យបានកាន់តែប្រសើរឡើងថែមទៀត។

នៅក្នុងឱកាសនោះក៏មានបញ្ចាំងស្លាយ និងដាក់សំណួរដល់អ្នកចូលរួម ដែលមានចម្ងល់ក្នុងការបង់ពន្ធ អចលនទ្រព្យរបស់ប្រជាពលរដ្ឋ ដោយលោក អោម ចន ប្រធាននាយកដ្ឋានច្បាប់ និងស្ថិតិនៃអគ្គនាយកដ្ឋានពន្ធដារ ជាវាគ្មិនធ្វើការបកស្រាយបំភ្លឺ នូវរាល់ចម្ងល់ក្នុងការអនុវត្តការប្រមូលពន្ធប្រថាប់ត្រាផងដែរ៕

13645166_1771007803188998_5948802613901541096_n 13654150_1771007529855692_1201833038300929989_n 13654152_1771007693189009_5686522300602776470_n 13686767_1771007629855682_6321681692368586426_n 13876217_1771007699855675_4227864336222508669_n 13882437_1771007553189023_4715334275957565014_n 13901306_1771007676522344_6016613464396687002_n