លោក ងី វិរៈ អតីតនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ត្រូវបានផ្លាស់ប្តូរតំណែងថ្មី ជានាយកខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ជំនួសលោក ឆៃ សារ៉ាន់ ដែលត្រូវចូលនិវត្តន៍ និងដើម្បីពង្រឹកការងារទប់ស្កាត់បទល្មើសព្រៃឈើដែលកើតមានក្នុងទឹកដីខេត្តពោធិ៍សាត់។
ពិធីប្រកាសចូលកាន់មុខតំណែងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ធ្វើឡើងនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត, ឯកឧត្តម ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត និងភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ៕