ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯឧត្តម ម៉ៅ.ធនិន អភិបាលនៃគណៈអភិបាលខេត្តបើកវេទិការសារណៈ


ការលើកឡើងនូវក្តីកង្វល់ និងសំណូមពររបស់បងប្អូនគ្រួសារម៉ូតូឌុបទាំង៧សង្កាត់ នៃក្រុងពោធិ៍សាត់សរុបជាង៨១០នាក់ គឺបានធ្វើឡើងនៅវេទិការសារណៈរបស់អនុក្រុមការងារទី២ចុះមូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម ខូយ.សុខា ប្រធានក្រុមប្រឹក្សាខេត្ត,ឯកឧត្តម ម៉ៅ.ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាំវ រដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រមទាំមានការអញ្ជើញចូលរួមពីមន្ទីរជំនាញជុំវិញខេត្ត កងកំលាំប្រដាប់អាវុធទាំ៣ប្រភេទ នាព្រឹកថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៥នៅពហុកីឡាដ្ឋានខេត្ត ដែលស្ថិតនៅភួមិចម្ការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាការឆ្លើយតប យើងបានដោះស្រាយបានភ្លាមៗ នូវ សំណូមពរ ព្រមទាំទុក្ខកង្វល់មួយចំនួនរបស់បងប្អូនរត់ឌុប ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងវេទិកា ដោយឡែកបញ្ហាដែលនៅសេសសល់មួយចំនួន ក្រុមការងារនិងពិភាក្សាគ្នារកដំណោះស្រាយ ដើម្បីតម្លាភាព និងប្រសិទ្ធភាព ព្រមទាំបានសន្យាថា និងនាំយកដំណោះស្រាយមកជូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗខាងមុខនេះ។

វេទិការសាធារណៈ វេទិការសារណៈ១ វេទិកាសារណ៤ វេទិកាសារណៈ២ វេទិកាសារណៈ៣