ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត រួមដំណើរដោយ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត និងលោកលោកស្រី ជាសមាជិកសមាជិកាសមាគមនារីខេត្ត បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយកម្មការិនីរោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី ប្រមាណ ៣០០នាក់ នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។
កិច្ចសំណេះសំណាលនេះ ធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ នៅទីតាំងដីវាលមួយកន្លែង ស្ថិតនៅក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីបានស្វែងយល់ ពីទុក្ខលំបាករបស់កម្មការិនីបម្រើការងារក្នុងរោងចក្រ ក៏ដូចជាជម្រាបទៅកម្មការិនី ឲ្យជ្រាបពីការប្រឹងប្រែងរបស់រាជ រដ្ឋាភិបាល ទៅលើសុខទុក្ខរបស់កម្មការិនី ក៏ដូចជាការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ លើវិស័យកាត់ដេរផងដែរ៕