ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកអាវឯកសណ្ឋានក្រុមគ្រួសារម៉ូតូឌុបទាំង ០៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ជាលើកទី៤ ចំនួន ៩០៧នាក់ ក្នុងនោះស្រី ០៦នាក់ នៅបរិវេណសាលាក្រុង ស្ថិតនៅភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ជាមួយគ្នានោះឯកឧត្តមសូមឲ្យបងប្អូនអ្នករត់ម៉ូតូឌុបទាំងអស់ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ អ្នកណាមានបញ្ហាត្រូវជួយគ្នាទៅវិញទៅមក មានការយោគយល់អធ្យាស្រ័យគ្នា ត្រូវធ្វើជាបណ្ដាញដ៏ល្អក្ដាប់មុខសញ្ញាចោរកម្ម គ្រឿងញៀន បទល្មើស និងហេតុការណ៍ផ្សេងៗ រាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ដើម្បីចាត់វិធានការណ៍ឲ្យទាន់ពេលវេលា ជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។