សួនច្បារប្របតាមម៉ាត់ស្ទឹងពោធិ៍សាត់ បាននឹងកំពុងស្ថាបនារួចរាល់ និងលើកមុខម៉ាត់ខេត្តជាបណ្តើរៗហើយ ទន្ទឹមនឹងនេះក៏នៅមានសមិទ្ធផលជាច្រើនទៀត ដែលប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីបានសាទរមិនដាច់ពីម៉ាត់ ព្រមទាំងបានសំណូមពរឲ្យមានសមិទ្ធផលផ្សេងៗជាច្រើនទៀត ក្នុងទឹកដីដែលប្រជាពលរដ្ឋតែងតែធ្លាប់ហៅថា ជាខេត្តឆ្លងកាត់មួយនេះ។
នេះដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថេរភាពពេញលេញ ក្រោមការដឹកនាំប្រកមដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។