លោកជំទាវ ជុក សុផានី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិនបានអញ្ជើញជាអធិបតី ក្នុងការបើកវិញ្ញាសាប្រឡង


លោកជំទាវ ជុក សុផានី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តពោធិ៍សាត់ និងលោក ប៉ូ ផល្លា ប្រធានទទួលបន្ទុករួម ក្រុមការងារ ACU ចុះសង្កេតការណ៍ប្រឡង ប្រចាំខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងការបើកវិញ្ញាសាប្រឡងយក សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៥-២០១៦ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ នៅវិទ្យាល័យពោធិ៍សាត់។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងថ្ងៃនេះ មានការតឹងតែងជាងឆ្នាំមុនទៅទៀត ដែលមិនតម្រូវឲ្យបេក្ខជន យកវិញ្ញាសាផ្សេងៗចូលរួមទាំង ម៉ាស៊ីនគិតលេខ ទូរសព្ទ័ទំនើប អាយភែត ចូលក្នុងបន្ទប់ប្រឡងបានឡើយ។ ភាពរ៉ឹងម៉ាំនៃការប្រឡងនេះ មានគោលបំណងចង់ឲ្យសិស្សមានការគិតគូរដោយផ្ទាល់ខ្លួន មិនមានពឹងពាក់លើអ្នកដ៏ទៃ ជាពិសេសពឹងផ្អែកទៅលើចំណេះដឹងផ្ទាល់ខ្លួន មិនលបមើល និងចម្លងឯកសារផ្សេងៗពីគេ ពោលគឺជាការសាកល្បងនូវចំណេះដឹង ដែលយើងទាំងអស់គ្នា បានសិក្សារៀនសូត្រអស់រយ:ពេល១២ឆ្នាំ។
នៅពេលដែលយើងបានប្រឡងជាប់សញ្ញាប័ត្រពិតប្រាកដ យើងនឹងទទួលបានការវាយតម្លៃខ្ពស់បំផុត និងផ្តល់រង្វាន់លើកទឹកចិត្ត និងអាហាររូបករណ៍ អំពីចំណេះដឹង និងសមត្ថភាពពិតប្រាកដ។

គួរបញ្ជាក់ថា ក្នុងសម័យប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៥-២០១៦នេះ ខេត្តពោធិ៍សាត់ បានបែងចែកចេញជាមណ្ឌលប្រឡងចំនួន ៤មណ្ឌល ១០១បន្ទប់ ដែលមានបេក្ខជនចូលរួមប្រឡងសរុបចំនួន ២៤៩០នាក់ ក្នុងនោះស្រី ១២០៥នាក់។ ជាងនេះទៅទៀត លោកគ្រូ អ្នកគ្រូ ដែលជាមេប្រយោគ សុទ្ធសឹងមកពីសាលាបឋមសិក្សា ដែលមិនអាចធ្វើវិញ្ញាសាផ្សេងៗ ចែកបេក្ខជនប្រឡងនោះបានទេ រីឯខាងក្រៅមានការយាមកាមយ៉ាងម៉ត់ចត់ ពីអ្នកសង្កេតការស្ម័គ្រចិត្តចំនួន ១៥៨នាក់, សសយកខេត្ត ២៤នាក់, ACU ៦នាក់, ពេទ្យ ៤នាក់, ឡានពេទ្យ១គ្រឿង, ប៉ូលីស ១២នាក់, ប៉េអឹម ១២នាក់ សម្រាប់ ០៤មណ្ឌលទូទាំងខេត្ត និងជុំវិញមណ្ឌលប្រឡង សូម្បីកន្លែងហ្វូតូកូពីក៏ត្រូវបិទជិតឈឹង។

14100258_1781316815491430_2718059090500649919_n 14021608_1781317192158059_4952071533547324470_n 14034879_1781317002158078_8785458730429356843_n 14064194_1781317182158060_823979283131645879_n 14067583_1781316878824757_5034211627616630377_n 14068035_1781316985491413_2502180963661388386_n 14068239_1781316902158088_5020342176678141400_n 14079470_1781317085491403_595768065684524197_n 14088443_1781317032158075_6811316091470999570_n 14089301_1781316918824753_8528544240543898069_n