នៅរសៀលថ្ងៃទី២៣ខែសីហាឆ្នាំ២០១៦នៅស្នាក់ការគណបក្សប្រជាជន ឃុំស្វាយដូនកែវ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់មានកម្មវិធីសំណេះសំណាលមួយ ជាមួយគណ:កម្មាធិការគណបក្សឃុំ ភូមិ យុវជនឃុំ នារីឃុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជន អនុប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមករងាររបស់គណ:អចិន្ត្រៃយ៍គណបក្សខេត្តចុះស្រុកបាកាន វាលវែង និងក្រុងពោធិ៍សាត់។
ខ្លឹមសារក្នុងឱកាសសំណេះសំណាលនាពេលនោះគឺ:ស្តាប់នូវរបាយការណ៍របស់គណបក្សឃុំរាយការណ៍ការអនុវត្តន៍គោលនយោបាយរបស់គណបក្សកន្លងមក។ – ស្តាប់នូវបញ្ហាប្រឈមនានារបស់មេបក្សភូមិ ផលលំបាក ក្នុងការដឹកកន្លងមក។