ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ បានទទួលដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ មុននិងក្រោយម៉ោងការងាររដ្ឋបាល ព្រមទាំងបានផ្តល់ស្បៀងសម្រាប់បងប្អូនប្រជាពលរដ្ឋដែលក្រីក្រដាច់ពេលពិតប្រាកដ នៅសាលាខេត្តពោធិ៍សាត់។