ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការរៀបចំ មហោស្រពតន្រ្តី ចម្រៀងសម័យថ្នាក់ជាតិ២០១៦ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ បានអញ្ជើញប្រកាសបិទកម្មវិធី មហោស្រពតន្រ្តីចម្រៀងសម័យថា្នក់ជាតិ ២០១៦ ដែលជាការប្រឡងផ្ដាច់ព្រ័ត្រ នៃសិល្បចម្រៀងសម័យថ្នាក់ជាតិ នៅសាលសន្និសីទចតុមុខ។
សម្រាប់ជយលាភីក្រុមតន្ត្រីដែលចូលរូមប្រឡងផ្ដាច់ព្រ័ត្រក្នុងកម្មវិធីថ្ងៃនេះគឺ ក្រុមតន្ត្រីមកពីខេត្តពោធិ៍សាត់ ជាអ្នកទទួលជ័យលាភីលេខ១ ក្រុមតន្រ្តីខេត្តស្វាយរៀង ទទួលជយលាភីលេខ២ និងជយលាភីលេខ៣ បានទៅលើក្រុមតន្រ្តីខេត្តកំពង់ស្ពឺ។
គួរបញ្ជាក់ថា មហោស្រពតន្រ្តីចម្រៀងសម័យថ្នាក់ជាតិឆ្នាំ២០១៦នេះ ធ្វើឡើងចំនួន៣លើករួចមកហើយ គឺនៅឆ្នាំ២០១១ ឆ្នាំ២០១៣ និងឆ្នាំ២០១៥ ចំណែកលើកទី៤ ក្នុងឆ្នាំ២០១៦នេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២២-៣១ ខែសីហា មានចំនួន៣វគ្គ និងមានក្រុមតន្រ្តី ២០ក្រុម ចលនារួមប្រកួតប្រជែង។ នៅខែមិថុនា ឆ្នាំ២០១៧ខាងមុខ ក្រសួងព័ត៌មាននឹងរៀបចំព្រឹត្តិការណ៍នេះបន្តទៀត ដើម្បីចូលរួមលើកទឹកចិត្តដល់សិល្បៈករ សិល្បៈការិនីកម្ពុជា ឲ្យបង្កើតស្នាដៃថ្មីៗខ្លួនឯង និងដើម្បីរួមចំណែក លើកស្ទួយវប្បធម៌សិល្បខ្មែរ ឲ្យកាន់រីកចម្រើនទៅមុខ។