ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងលោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញជាគណៈអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា


ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងលោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញជាគណៈអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី “ ការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ វិស័យរ៉ែ ថាមពល និងប្រេងកាត ឆ្នាំ២០១៦-២០១៨ ” នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរដល់ក្រុមការងារយេនឌ័រក្រសួងរ៉ែ និងថាមពល ដែលបានបំពេញការងារបានល្អកន្លងមក។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់អង្គភាពក្រោមឱវាទក្រសួងអោយជួយលើកស្ទួយដល់មន្រ្តីរាជការជាស្រ្តី តាមរយៈការផ្តល់ឱកាសអោយទទួលតួនាទីជាថ្នាក់ដឹកនាំ និងពង្រឹងសមត្ថភាព តាមរយៈការបណ្តុះបណ្តាល និងការផ្លាស់ប្តូរបទពិសោធន៍ក្នុង និងក្រៅប្រទេស។ ទន្ទឹមនឹងនោះដែរ លោកជំទាវរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្រ្តី និងក្រុមការងារយេនឌ័រដេលតែងតែលើកស្ទួយស្រ្តីជាមន្រ្តីរាជការតាំងពីដើមរហូតដល់ពេលបច្ចុប្បន្ន។ លោកជំទាវ បានបន្ថែមទៀតថា សព្វថ្ងៃនេះ នៅកម្ពុជាគម្លាតយេនឌ័ររវាងស្រ្តី និងបុរសកាន់តែខិតជិតដែលដែលជាស្ថានភាពមួយដ៏ល្អ។

13625390_1250024635018511_6125018967960188719_n 14102608_1250024595018515_3202441156865992178_n 14117790_1250026085018366_5415999818686062_n