ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា នេះមិនមែនជាលើកទី១ទេ ដែលឯកឧត្តមបានចុះសួរសុខទុក្ខ ដល់មន្ត្រីគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្សេងៗ ដោយមិនប្រកាន់បក្សពួក ឬប្រកាន់គោលជំហរនយោបាយណាមួយឡើយ ហើយទូរស័ព្ទទាំង២ប្រព័ន្ធរបស់ឯកឧត្តមនឹងបើកទទួលរងចាំបងប្អូនខលចូល ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈម និងក្តីកង្វល់ណាមួយដែលកើតឡើង។
ការថ្លែងឲ្យដឹងបែបនេះ ធ្វើឡើងនាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងដំណើរចុះសួរសុខទុក្ខបងប្អូនអាជីវករផ្សារភ្នំក្រវាញ និងក្នុងឱកាសចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលសេវាសុខាភិបាល ព្រមទាំងបានផ្តល់អំណោយជាវត្ថុកំដរដៃ ដល់មន្ត្រីផ្តល់សេវាសុខាភិបាល និងស្តី្រដែលត្រៀមនឹងឆ្លងទន្លេនៅមណ្ឌលសុខភាពព្រងិល ក្នុងស្រុកភ្នំក្រវាញ។