ឯកឧត្តម ម៉ៅ ធនិន ដំណើរចុះសួរសុខទុក្ខបងប្អូនអាជីវករផ្សារភ្នំក្រវាញ្ និង កំពុងទទួលសេវាសុខាភិបាល


ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា នេះមិនមែនជាលើកទី១ទេ ដែលឯកឧត្តមបានចុះសួរសុខទុក្ខ ដល់មន្ត្រីគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្សេងៗ ដោយមិនប្រកាន់បក្សពួក ឬប្រកាន់គោលជំហរនយោបាយណាមួយឡើយ ហើយទូរស័ព្ទទាំង២ប្រព័ន្ធរបស់ឯកឧត្តមនឹងបើកទទួលរងចាំបងប្អូនខលចូល ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈម និងក្តីកង្វល់ណាមួយដែលកើតឡើង។

ការថ្លែងឲ្យដឹងបែបនេះ ធ្វើឡើងនាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងដំណើរចុះសួរសុខទុក្ខបងប្អូនអាជីវករផ្សារភ្នំក្រវាញ និងក្នុងឱកាសចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលសេវាសុខាភិបាល ព្រមទាំងបានផ្តល់អំណោយជាវត្ថុកំដរដៃ ដល់មន្ត្រីផ្តល់សេវាសុខាភិបាល និងស្តី្រដែលត្រៀមនឹងឆ្លងទន្លេនៅមណ្ឌលសុខភាពព្រងិល ក្នុងស្រុកភ្នំក្រវាញ។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានបន្តដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលប្រព័ន្ធធារាស្ត្រ និងចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវ ដែលជួបគ្រោះរាំងស្ងួតក្នុងស្រុកបាកាន ព្រមទាំងបានផ្តល់អនុសាសន៍ល្អៗមួយចំនួន ដល់មន្ត្រីជំនាញ ត្រូវអនុវត្តន៍ឲ្យបានចេញជាផ្លែផ្កា។

14316869_1790284127928032_2784681732722457917_n 14199596_1790283841261394_8037428034699169621_n 14203188_1790283607928084_3859517409274344779_n 14212011_1790283991261379_3485611687893633838_n 14212836_1790283871261391_7297626303913185430_n 14212843_1790283741261404_9141536628512115079_n 14224834_1790283737928071_5599133080953291733_n 14225346_1790283604594751_3945412150878107967_n 14225467_1790284107928034_8373395480617368061_n 14225585_1790283734594738_7665347623191512285_n 14237563_1790284011261377_3756311500022696158_n 14264219_1790283601261418_4556987026522242580_n 14265083_1790283857928059_643746388230606849_n 14291634_1790283924594719_4478663157538167423_n 14291675_1790284084594703_315925383355152188_n