
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ទៅចែកជូនដល់ដៃប្រជានេសាទក្នុងភូមិកំពង់ប្រាក់ ចំនួន ៦៦គ្រួសារ ក្នុងនោះគ្រូ ២គ្រួសារ សម្រាប់ជាស្បៀងទប់ទល់ក្នុងរដូវបិទនេសាទ។
ពិធីនេះប្រារព្ធធ្វើឡើង ក្នុងសាលាបុណ្យបណ្តែតទឹក (លើផ្ទៃទឹកបឹងទន្លេសាប) ស្ថិតក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត ប្រាំង ជលសា អគ្គនាយករងអគ្គិសនីកម្ពុជា និង ឯកឧត្តម ម៉ក់ រ៉ា ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនកុះករ។
អំណោយជាគ្រឿងឧបភោគបរិភោគ ដែលត្រូវចែកជូនដល់ដៃប្រជានេសាទទាំង ៦៦គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, សៀង ២គីឡូក្រាម, ឆៃប៉ូវ ២គីឡូក្រាម, ទឹកត្រី ៣ដប, ទឹកស៊ីអ៊ីវ ៣ដប, ប្រេងឆា ១ដប, ប្រេងកូឡា ១ខ្លង, ថ្នាំរាគ ២បន្ទះ, សារុង១ និងធុងបន្តែតទឹក ២ធុង សម្រាប់ជាស្បៀងទប់ទល់ ក្នុងរដូវបិទនេសាទ ព្រមទាំងបានបន្តចុះទៅពិនិត្យមើលស្ពានសាមគ្គីក្រគរ ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកស្អែក និងបន្តចុះពិនិត្យមើលទំនប់ស្ទាក់ទឹកដំណាក់ក្រាញ់ ព្រមទាំងចំការស្រកានាគ ដែលស្ថិតក្នុងភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរផងដែរ៕