ព្រឹកថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៦ ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និង ជាប្រធានគណ:កម្មាធិការគណបក្សខេត្ត អមដំណើរដោយឯកឧត្តម អស់លោក សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការគណបក្សខេត្តបានអញ្ជើញចូលរួមកាន់បិណ្ឌទី៣និងនាំយកទេយ្យវត្ថុទៅប្រគេនព្រះសង្ឃដែលគង់ចាំវស្សានៅវត្តដំរីស ស្ថិតក្នុងឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មានប្រសាសន៍សំណេះសំណាលជាមួយព្រះសង្ឃ គណ:កម្មការ អាចារ្យ ដូនជី តាជី និង ពុទ្ធបរិស័ទនាឱកាសនោះ ឯកឧត្តមប្រធានបានសង្កត់ធ្ងន់ស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្រប់អាយុ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។ ទេយ្យទានប្រគេនប្រគេនព្រះសង្ឃនាពេលនោះរួមមាន: អង្ករ ១៥០ គីឡូក្រាម មី១កេសធំ,ទឹកត្រី,ស្ករស,ភេសជ្ជ: ព្រមទាំងថវិកាចំនួន ១ លានរៀល ថែមទាំងបានជូន ដូនជី តាជី ក្នុងម្នាក់ៗ ១ មឺុនរៀល សរុប ចំនួន ៥៧ នាក់។