ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានបញ្ជាទិញអង្ករសែនក្រអូបចំនួន១០តោន


ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងដើម្បីជួយលើកកម្ពស់តម្លៃស្រូវខ្មែរ ក៏ដូចជាជួយដល់ប្រជាកសិករខ្មែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបញ្ជាទិញអង្ករសែនក្រអូបចំនួន១០តោន។

ធនាគារអភិវឌ្ឍន៍ជនបទ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមជួយទិញអង្ករ របស់ប្រជាកសិករខ្មែរ ទោះ១បាវក្តី ២បាវក្តី ឬច្រើនជាងនេះក្តី ដើម្បីជួយគាំទ្រកសិផលខ្មែរ និងប្រជាកសិករដែលកំពុងជួបការលំបាក ពាក់ព័ន្ធតម្លៃស្រូវធ្លាក់ចុះ។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានបំណងចង់ចូលរួមទិញអង្ករ ដើម្បីជួយលើកកម្ពស់តម្លៃស្រូវរបស់ប្រជាកសិករ ក៏ដូចជាជួយដល់ប្រជាកសិករខ្មែរ សូមទំនាក់ទំនងមកកាន់ធនាគារស្រូវ និងជាមួយរោងម៉ាស៊ីនកិនស្រូវ Amru Rice តាមរយៈទូរស័ព្ទលេខ៖ 078 777 669 – 012 90 4444។

*តម្លៃស្តង់ដារលក់អង្ករសែនក្រអូប ទូទាំងប្រទេសចំនួន ៥៤០ដុល្លារ ក្នុងមួយតោន ដោយមិនទាន់គិតតម្លៃដឹកជញ្ជូន។ លើសពីនោះទៀត បងប្អូនប្រជាពលរដ្ឋអាចបញ្ជាទិញអង្ករ និងអាចស្តុកទុកនៅឃ្លាំង រហូតដល់ពេលណាបងប្អូនត្រូវការ ទើបយកក៏បានដែរ។

សូមអរគុណចំពោះការចូលរួមរបស់បងប្អូន ជួយលើកកម្ពស់តម្លៃស្រូវខ្មែរ៕

14441151_1796636817292763_3596038362182452258_n 14449983_1796636827292762_3797287090163962441_n 14344284_1796636683959443_4058788633848153302_n 14368848_1796636780626100_847595458113361106_n 14370025_1796637780626000_3449645760778985795_n 14370423_1796636730626105_2936442074627975969_n 14390763_1796636750626103_7720078651988189825_n 14432947_1796637767292668_7281469211874567240_n