ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ហ៊ុន ចាន់ធី នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅការិយាល័យចុះឈ្មោះបោះឆ្នោតសាលាសង្កាត់ផ្ទះព្រៃ ដែលស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សូមបញ្ជាក់ថានៅក្នុងក្រុងពោធិ៍សាត់ មានការិយាល័យចុះឈ្មោះបោះឆ្នោតចំនួន៧ ហើយរយៈពេល ២៥ថ្ងៃកន្លងមកនេះ មានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតចំនួន ១៦,០៦៥នាក់ ក្នុងនោះស្រី ៨,៩៨៧នាក់។ ការចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ បានចាប់ផ្តើមឡើងកាលពីថ្ងៃទី០១ ខែកញ្ញា ហើយត្រូវបញ្ចប់ទៅវិញនៅថ្ងៃទី២៩ ខែវិច្ឆិកា ដែលមានរយៈពេល ៣ខែ។ គិតត្រឹមម៉ោង ៦ល្ងាចថ្ងៃទី២៥ ខែកញ្ញា មានប្រជាពលរដ្ឋជាង ១១ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតគ្រប់ការិយាល័យចុះឈ្មោះបោះឆ្នោតទូទាំងខេត្តពោធិ៍សាត់។