ឯកឧត្តម ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីការងារទំនាក់ទំនង និងការដោះស្រាយវិវាទ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់។
វគ្គបណ្តុះបណ្តាលនេះ រៀបចំ និងឧបត្ថម្ភដោយ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត (កម្រងទី៥) និងរដ្ឋបាលខេត្តពោធិ៍សាត់ ដែលមានរយៈពេល ១ថ្ងៃ កន្លះ ដោយមានសិក្ខាកាមមកពីបណ្តាក្រុងស្រុក ស្ថាប័នផ្សាព្វផ្សាយព័ត៌មាន និងមន្ត្រីទទួលបន្ទុកព័ត៌មានក្នុងខេត្តផងដែរ៕