ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រីសង្ឃខេត្ត ស្រុក ក្រុង និងសមាជិក សមាគមអាចារ្យខ្មែរ សមាគមដូនជី និងគណៈកម្មការវត្តទូទាំងខេត្តជាង ៥០០អង្គ/នាក់ នៅបរិវេណវត្តសូរិយា ស្ថិតក្នុងភូមិសូរិយា សង្កាត់រលាប ក្រុងពោធិ៍សាត់ ក្នុងគោលបំណងស្វែងយល់អំពីស្ថានភាព នៃវិស័យព្រះពុទ្ធសាសនា និងបានការនិមន្តចូលរួមពី ព្រះសង្ឃកិច្ចកោសល យ៉ែម ហន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត និងព្រះពោធិ៍ធម្មមុនី ហួត សុធា ព្រះមេគណ និងជាគណៈធម្មយុត្តិកនិកាយខេត្ត។
ជាចុងបញ្ចប់ ឯកឧត្តម ម៉ៅ ធនិន បានចែកជូនវត្ថុកំដរដៃ ជូនដល់សីលវ័ន្តសីលវន្តី ដែលបានចូលរួមក្នុងឱកាសនោះ ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ ផងដែរ។