កិច្ចប្រជុំជាបន្ទាន់មួយបានបើកដំណើរការចាប់ពីម៉ោង២រសៀលទៅនាថ្ងៃទី១៣ខែតុលាឆ្នាំ២០១៦ដើម្បីពិភាក្សាប្រមូលបច្ច័យរៀបចំអង្គកឋិនទានរបស់គណបក្សដង្ហែរទៅវត្តពោធិ៍សុទស្សន៍នាថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០១៦។កិច្ចប្រជុំក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានប្រចាំការ និងជាប្រធានគណ:ប្រចាំការគណបក្សខេត្ត ឯកឧត្តម ឈុន សុង សមាជិកប្រចាំការគណបក្សខេត្ត ឯកឧត្តម ធាម លឹមអៀង សមជិកអចិន្ត្រៃយ៍គណបក្សខេត្ត លោក ញ៉ឹក សារ៉េត សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ដែលមានសមាសភាពចូលរួមពីប្រធាន អនុប្រធាន និងសមាជិក សាខាតាមបណ្តាញ អង្គភាព ក្នុងខេត្ត។អង្គប្រជុំនេះប្រព្រឹត្តទៅនៅស្នាក់ការគណបក្សខេត្ត។
កិច្ចប្រជុំក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត
