នៅល្ងាចថ្ងៃទី១៦ខែតុលាឆ្នាំ២០១៦នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់មានប្រារព្ធពិធីចំរើនព្រះបរិត្ត ដើម្បីដង្ហែរអង្គកឋិនទានទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំវស្សាអស់ត្រីមាសនៅវត្តពោធិ៍សុទស្សន៍ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ សុខា សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនខេត្តពោធិ៍សាត់,ឯកឧត្តម ម៉ៅ ធនិន សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា , អនុប្រធានគណ:កម្មាធិការគណបក្សខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តមក្នុងសមាជិកគណ:អចិន្ត្រៃយ៍គណបក្សខេត្ត និងលោកជំទាវ ឯកឧត្តមក្នុងសមាជិកគណ:កម្មារធិការគណបក្សខេត្តនិងលោកជំទាវ លោក លោកស្រីជាប្រធានគណ:កម្មាធិការសាខាគណបក្សតាមបណ្តាមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងប្រធាន អនុប្រធានគណ:កម្មាធិការគណបក្សក្រុង ស្រុក និង សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀត។