ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៦ ឯកឧត្តម ខូយ សុខា ប្រធានគណ:កម្មាធិការគណបក្សខេត្តពោធិ៍សាត់ និងជាប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញទៅចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពដែលរងគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៦ ស្ថិតនៅភូមិប្រឡាយធំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ចូលរួមដំណើរជាមួយឯកឧត្តម មានឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និង គណ:អភិបាលខេត្ត និងអស់លោក ប្រធានគណ:កម្មាធិការសាខាគណបក្ស អង្គភាពនានាជុំវិញខេត្ត ក្រុមប្រឹក្សា និងគណ:អភិបាលក្រុង។ នៅក្នុងកិច្ចចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះឯកឧត្តមបាននាំយកនូវថវិកាចំនួន១លានប្រាំបីសែនរៀល ព្រមជាមួយអង្ករចំនួន១០០គីឡូក្រាម ជូនដល់គ្រួសារនៃសព។