ផាយឡេង ប្រធានអនុគណៈកម្មាធិការកាកបាទក្រហមកម្ពុជាស្រុកកណ្តៀង បាននាំអំណោយអនុសាខាកាកបាទក្រហមកម្ពុជា យកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៣គ្រួសារ


ថ្ងៃទី២៤ ខែ តុលា ឆ្នាំ ២០១៦ លោក ផាយឡេង ប្រធានអនុគណៈកម្មាធិការកាកបាទក្រហមកម្ពុជាស្រុកកណ្តៀង ខេត្តពោធិសាត់ រួមដំណើរដោយជំទប់ទី2ឃុំ និងលោកមេភូមិ តំណាងឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តនិងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិសាត់ ឯកឧត្តម ខូយ រីដា អភិបាលរងខេត្ត និងជាប្រធានគណះកម្មាធិសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិសាត់ បាននាំអំណោយអនុសាខាកាកបាទក្រហមកម្ពុជាស្រុក យកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន3គ្រួសារ៖
1-ភូមិស្វាយយាង ឃុំស្វាយលួង ចំនួន2គ្រួសារ

2-ភូមិសន្លុង ឃុំស្វាយលួង ចំនួន1គ្រួសារ
បងប្រុសពិការជើង មូលហេតុធ្លាក់ពីលើចុងត្នោតតាំងពីឆ្នាំ1993 មកម្លេះ ហើយសព្វថ្ងៃគាត់បានម្តាយអាយុ70ឆ្នាំ ចិញ្ចឹម

អំណោយដែលអនុសាខាបានយកចែកជូនបងប្អូនបានដោយសារ អំណោយរបស់ព្រះចៅអធិការវត្តគ្រប់វត្តទូទាំងស្រុកកណ្តៀង។

14610907_1702140540104091_890680333074066327_n 14721545_1702140416770770_2676237582971381951_n 14724544_1702140463437432_2197341102541349768_n