សកម្មភាពចុះជួយស្ទូងស្រូូវ របស់ លោកជំទាវ ថ្នាក់ដឹកនាំ


ផ្ទៃដីជាង១ហិតាដែលអាជ្ញាធរឃុំ ភូមិបានភ្ជូររាស់រាបស្មើល្អរួចរាល់ ជួយដល់ស្ត្រីមេម៉ាយក្រីក្រ និង ខ្វះកម្លាំងពលកម្មមាន ឈ្មោះគង់ រិន អាយុ ៥៥ ឆ្នាំរស់នៅភូមិផ្សារអណ្តែត ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានសមាជិកា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ចំនួន៧៥នាក់ ព្រមទាំងប្រជាពលរដ្ឋក្នុងភូមិបានចូលរួមចំនួន ៣៥នាក់ផងដែរ។ ក្នុងកិច្ចដំណើរការជួយស្ទូងដកនេះដឹកនាំដោយលោកជំទាវឯមប៉ុណ្ណតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់និង ជាសមាជិកាប្រតិបត្តិ,លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន  ប្រធានកិត្តិយស និងលោកជំទាវ ឡុង ម៉ារី ខូយ សុខាអនុប្រធានកិត្តិយសបានចុះជួយស្ទូងរួចរាល់ពេញមួយព្រឹក នាថ្ងៃទី ១២ខែសីហា ឆ្នាំ ២០១៥ ។

បាកានស្ទូង២ បាកានស្ទូង១ បាកានកំពុងដើរបាកានមកពីស្ទូង