ព្រឹកថ្ងៃទី២២/០៨/២០១៦ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯ.ឧបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់បានអោយម៉ាស៊ីនបូមទឹកយកមកបូមទឹកពីស្ទឹងពោធិ៍សាត់ចូលប្រឡាយបឹងយា ដឹកនាំដោយឯ.ឧ ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ សហការជាមួយលោក ពុទ្ធ រិទ្ធី ប្រធានក្រុមប្រឹក្សាស្រុកកណ្តៀង លោកស្រី ជុក សុភាវី� អភិបាលរងស្រុកកណ្តៀង លោកមេឃុំវាល និងមេឃុំស្វាយលួង ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ជួយគ្នាលើកដីធ្វើទំនប់ទប់ទឹកដើម្បីដាក់ម៉ាស៊ីនបូមទឹក បូមបញ្ចូលប្រឡាយឱ្យប្រជាពលរដ្ឋបូមជួយសង្រ្គោះស្រូវដែលជួបគ្រោះរាំងស្ងួត។
ឯកឧត្តមបណ្ឌិត ម៉ៅ ធនិនអភិបាលខេត្តពោធិ៍សាត់បានអោយម៉ាស៊ីនបូមទឹកយកមកបូមទឹកពីស្ទឹងពោធិ៍សាត់ចូលប្រឡាយបឹងយាក្នុងស្រុកកណ្តៀង
