មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ជាង១ពាន់នាក់ នាព្រឹកថ្ងៃទី0៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានមកជួបជុំគ្នានៅលើមណ្ឌលវប្បធម៌កោះសំពៅមាស ក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដើម្បីមកចូលរួមខួបអនុស្សារីយ៏លើកទី៦៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាព ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, ឯកឧត្តម សារី កុសល តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់។