នៅព្រឹកថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៥ សាលប្រជុំធំស្នាក់ការគណបក្សប្រជាជនកម្ពុជាស្ថិតក្នុងភូមិអូរចំបក់ សង្កាត់ព្រៃញី ក្រុង
ពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានធ្វើកម្មវិធីសំណេះសំណាលមួយ ដើម្បីតម្រង់ទិសក្នុងការសិក្សាជាមួយសិស្សដែលទើបប្រ
ឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាប័ត្រទុតិយភូមិមណ្ឌលខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព និងការឧបត្ថម្ភពី ឯកឧត្តម ស៊ុយ
សែម និង លោកជំទាវជា ខេង ។
ក្នុងការសំណេះសំណាលនេះក៏មានការធ្វើវេទិការ ដែលមានវាគ្មិនកិត្តិយសចំននួន ៤ រូបចូលរួមផ្តល់មតិផងដែរៈ
១ ឯឧត្តម សុក ស៊ីផាន់ណា ទីប្រឹក្សារដ្ឋាភិបាល
២ ឯឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និង ថាមពល
៣ លោក សេម សោភ័ណ្ឌ នាយកគ្រប់គ្រងធនធានមនុស្ស ហត្ថាកសិករ
៤ លោក អ៊ឹង ឌីបូឡា អគ្គនាយករងក្រសួងរ៉ែ និង ថាមពល