ពោធិ៍សាត់ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ឯកឧត្តម ស៊ុយ សែម ប្រធានក្រុមការងារថ្នាក់
កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមអ្នករត់ម៉ូតូឌុបមកពីឃុំត្រពាំងជង និងឃុំបឹងខ្នារ ស្រុកបាកាន សរុបចំនួន៦៦នាក់នៅឯមន្ទីរបក្សស្រុកបាកាន ស្ថិតនៅក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម បានផ្តួចផ្តើមគំនិតអោយមានការបង្កើតសមាគមម៉ូតូឌុបក្នុងឃុំទាំងពីរនេះ
ដើម្បីផ្តល់ភាពងាយស្រួលដល់បងៗដែលប្រកបរបររត់ម៉ូតូឌុប បន្ទាប់មកឯកឧត្តមក៏បាន ប្រគល់មួកសុវត្ថិភាព និងអាវកាក់មានស្ទីគ័រចំណាំងផ្លាត ជូនដល់ពួកគាត់ទាំង៦៦នាក់ផងដែរ។
ឯកឧត្តម ស៊ុយ សែម ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមអ្នករត់ម៉ូតូឌុបមកពីឃុំនិងឃុំបឹងខ្នារ ស្រុកបាកាន សរុបចំនួន៦៦នាក់នៅឯមន្ទីរបក្សស្រុកបាកាន
